
អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួយវ័ន អ៊ិនសួរេន
អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួយវ័ន អ៊ិនសួរេន
នៅថ្ងៃច័ន្ទ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន អ៊ិនសួរេន ម.ក បានប្រារព្ធខួប ៣ឆ្នាំ របស់ខ្លួនប្រកបដោយមោទនភាព ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់យើង។ ការជួបជុំនេះមិនមែនគ្រាន់តែជាការអបអរសាទរសមិទ្ធិផលរបស់យើងប៉ុននោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ដោយអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងាររបស់យើង។
លោកស្រី សាលី ស៊ូឡឺវ៉ាន់ នាយកប្រតិបត្តិរបស់យើង បានថ្លែងអំណរគុណទៅកាន់ក្រុមការងារទាំងអស់។ លោកស្រីបានឆ្លុះបញ្ចាំងពីចម្ងាយដែលយើងបានមកដល់ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុននោះ ហើយបានចែករំលែកទស្សនៈរបស់គាត់សម្រាប់អនាគត។ គាត់បានសង្កត់ធ្ងន់ថា ខួបលើកនេះ មិនមែនគ្រាន់តែជាការប្រារព្ធពិធីនៃភាពជោគជ័យកាលពីអតីតកាលប៉ុននោះទេ ប៉ុន្តែជាការបោះជំហានឆ្ពោះទៅរកសមិទ្ធិផលធំៗបន្ថែមទៀតនៅខាងមុខ។