សារពីលោកស្រីអគ្គនាយិកា

ប្រូថេវ៉ា អ៉ិនសួរេន ត្រូវបានបង្កើតឡើងនៅលើមូលធនវិនិយោគ ១២ លានដុល្លារអាមេរិក មានចក្ខុវិស័យបង្កើតស្តង់ដារថ្មីនៃឧត្តមភាពនៅក្នុងវិស័យធានារ៉ាប់រង។ ឈ្មោះយីហោថ្មីនេះ រួមបញ្ចូលគ្នារវាង "ការពារ" និង "ភាពយូរអង្វែង" តំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវការការពារ និងការគាំទ្រថិតថេរ។ 

ប្រូថេវ៉ា អ៉ិនសួរេន ម.ក ទទួលបានការជឿទុកចិត្តពីសហគមន៍ និងអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់អស់រយៈពេលជាង ៣ ឆ្នាំ។ នៅក្នុងឆ្នាំ២០២៥ ប្រូថេវ៉ា អុិនសួរេន ទទួលបានពានរង្វាន់ “FASTEST GROWING GENERAL INSURANCE COMPANY - CAMBODIA” ដោយ The Global Economics ដែលជាសក្ខីភាពនៃការទទួលស្គាល់ស្តង់ដារខ្ពស់ និងសេវាកម្មដ៏ល្អរបស់យើង។

ប្រូថេវ៉ា អុិនសួរេន តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត ស្ថិរភាពហិរញ្ញវត្ថុ និងសេវាកម្មដ៏ជាប់លាប់។ យើងមិនត្រឹមតែបំពេញតម្រូវការអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនលើសពីការរំពឹងទុករបស់អតិថិជន តាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាព ការឆ្លើយតបរហ័ស និងដំណោះស្រាយធានារ៉ាប់រងដែលមានការប្រកួតប្រជែង ដើម្បីបំពេញតម្រូវការទីផ្សារដែលតែងតែវិវត្តជានិច្ច។ យើងជឿជាក់យ៉ាងមុតមាំថា វិធីសាស្រ្តផ្តោតលើអតិថិជន ដោយឈរលើគោលការណ៏នៃការគោរព វិជ្ជាជីវៈ និងភាពស្មោះត្រង់ អាចបង្កើតជាឥទ្ធិពលដ៏មានអត្ថន័យបំផុត។

បេសកកម្មយើង គឺជំរុញទៅមុខដោយផ្អែកលើស្នូលនៃ "PROTECT" (ការការពារ)៖ Professionalism(វិជ្ជាជីវៈ) Respect (ការគោរព) Orientation toward customer needs (ផ្សំខ្លួនសម្រាប់តម្រូវការរបស់អតិថិជន) Teamwork (ការងារជាក្រុម), Excellence (ឧត្តមភាព), Commitment (ការប្តេជ្ញាចិត្ត), and Transparency (តម្លាភាព)។ តម្លៃទាំងនេះណែនាំរាល់អន្តរកម្ម រាល់គោលនយោបាយ និងរាល់ការប្តេជ្ញាចិត្តដែលយើងធ្វើ ធានាថាយើងផ្តល់ជូនអតិថិជន និងដៃគូរបស់យើងជាមួយនឹងការការពារធានារ៉ាប់រងដែលពួកគេអាចទុកចិត្តបាន។

ស្របពេលនៃការឈានចូលជំពូកថ្មីនេះ ប្រូថេវ៉ា អ៉ិនសួរេន មានសេចក្តីរំភើបក្នុងការបន្តគាំទ្រដល់អាជីវកម្មគ្រួសារកម្ពុជាក៏ដូចជាបរទេស ដោយផ្តល់នូវសុវត្ថិភាព និងសន្តិភាពផ្លូវចិត្តដែលពួកគាត់សមនឹងទទួលបាន។

យើងមិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងប៉ុណ្ណោះទេ យើងជាដៃគូទុកចិត្តបំផុត ដែលបានប្តេជ្ញាការពារអ្វីគ្រប់យ៉ាងដែលអតិថិជនរបស់យើងឲ្យតម្លៃបំផុត និងផ្តល់នូវការការពារដ៏រឹងមាំសម្រាប់បច្ចុប្បន្ន និងអនាគត។

សូមអរគុណសម្រាប់ការរួមចំណែកដ៏សំខាន់ក្នុងដំណើររបស់យើង ហើយយើងទន្ទឹងរង់ចាំការរីកលូតលាស់រួមគ្នាក្រោមអត្តសញ្ញាណថ្មីរបស់យើង។

សាលី ស៊ូឡឺវ៉ាន់

អគ្គនាយិកា

ក្រុមហ៊ុន ប្រូថេវ៉ា អ៉ិនសួរេន

ព័ត៌មានថ្មីៗ

ផលិតផល និងសេវាកម្ម

គុណតម្លៃរបស់យើង

Core Values - Proteva Insurance

ប្រូម៉ូសិន

រីករាយជាមួយការប្រម៉ូសិនបញ្ចុះតម្លៃពិសេសដែលមិនធ្លាប់មាន!!! - Proteva Insurance

រីករាយជាមួយការប្រម៉ូសិនបញ្ចុះតម្លៃពិសេសដែលមិនធ្លាប់មាន!!!

លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០% ភ្លាមៗ ចំពោះការទិញធានារ៉ាប់រងយានយន្តតាមរយៈអនឡាញ សម្រាប់អតិថិជន ១០០នាក់ដំបូង
មើល​ប្រូម៉ូសិន
Proteva Insurance Claims Hotline – 24/7 claim support for customers

24/7

លេខទូរស័ព្ទដោះស្រាយសំណង

មិនថាអ្នកនៅទីណា និងក្នុងកាលៈទេសៈណានោះទេ ប្រូថេវ៉ា អ៉ិន​សួ​រេន ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់សេវាដោះស្រាយសំណង ២៤ ម៉ោងក្នុងមួយសប្តាហ៍ដល់អតិថិជន យ៉ាងឆាប់រហ័ស និងប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត។