ផលិតផលទាំងអស់
ក្រុមហ៊ុនធានារ៉ាប់រង ប្រូថេវ៉ា អ៉ិនសួរេន ម.ក មានផលិតផលធានារ៉ាប់រងជាច្រើនបែប ផ្តល់ជូនទៅកាន់ទីផ្សារ ដូចជា ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអគ្គីភ័យ/ទ្រព្យសម្បត្តិ ធានារ៉ាប់រងលើហានិភ័យធនាគារ ធានារ៉ាប់រងលើការដ្ឋានសាងសង់ ធានារ៉ាប់រងលើអ្នកដំណើរ និងផ្សេងៗជាច្រើនទៀត។
ដើម្បីផ្តល់ជូនសេវាកម្មដោះស្រាយសំណង ប្រកបដោយទំនុកចិត្តទៅកាន់អតិថិជន ក្រុមការងារអង្កេតការសំណងរបសយើង ត្រៀមខ្លួនរង់ចាំ 24/7 ដើម្បីដោះស្រាយការទាមទារសំណង ដែលកើតមានឡើងគ្រប់ពេល។ លើសពីនេះទៅទៀត ពួកយើងបានបង្កើតកិច្ចសហការជាមួយគ្លីនិកវេជ្ជសាស្រ្ត និងយានដ្ឋានជាច្រើន ក៏ដូចជាក្រុមហ៊ុនជំនួយវេជ្ជសាស្ត្រក្រៅប្រទេស EMA Global ដែលជាអ្នកគ្រប់គ្រងដោះស្រាយសំណងលើការបញ្ជូនទៅសង្គ្រោះបន្ទាន់ ការធ្វើមាតុភូមិនិវត្តន៍ និងការចូលសម្រាកពេទ្យក្រៅប្រទេស។
ក្រុមការងារប្រូថេវ៉ា អ៉ិនសួរេន នឹងព្យាយាមឆ្លើយតបនូវរាល់ចម្ងល់របស់លោកអ្នក។