នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកចុងឆ្នាំ២០២៣

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកចុងឆ្នាំ២០២៣

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកចុងឆ្នាំ២០២៣ នៅរមណីយដ្ឋាន Knai Bang Chatt Resort ខេត្តកែប ដើម្បីអបអរសាទរសមិទ្ធផលរបស់យើង និងពង្រឹងចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់។

ការប្តេជ្ញាចិត្ត និងការលះបង់ក្នុងការបំពេញភារកិច្ចកន្លងមកនេះបានជំរុញយើងឱ្យទទួលបានជោគជ័យ ហើយយើងសូមថ្លែងអំណរគុណចំពោះការខិតខំរបស់អ្នកទាំងអស់គ្នា ។កម្មវិធីនេះគឺជាបទពិសោធន៍ផ្លាស់ប្តូរមួយសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិក តាមរយៈការសន្ទនា សកម្មភាពកសាងក្រុម និងការពិសាអាហារ ដែលធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ថាទទួលបានថាមពល និងរួបរួមគ្នា ក្នុងការដោះស្រាយនឹងបញ្ហាប្រឈមនាពេលខាងមុខ។

ហួយវ័ន អុិនសួរេន សូមជូនពរដល់គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ រួមទាំងក្រុមគ្រួសារ មានសុខភាពល្អ សុភមង្គល និងភាពចម្រុងចម្រើន។ សូមអបអរសាទរការចាប់ផ្តើមនៃឆ្នាំថ្មី ឆ្នាំ២០២៤ ខាងមុខនេះជាមួយនឹងពិធីជប់លៀងបុគ្គលិកចុងឆ្នាំរបស់យើង និងការបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។

ព័ត៌មានពាក់ព័ន្ធបន្ថែម

អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួយវ័ន អ៊ិនសួរេន

អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួ ...

អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួយវ័ន អ៊ិនសួរេន នៅថ្ងៃច័ន្ទ ទី ១០ ខែកុ ...
លោកស្រី សាលី ស៊ូឡឺវ៉ាន់ អគ្គនាយិកានៃក្រុមហ៊ុន ប្រូថេវ៉ា​ អុិនសួរេន បានបរិច្ចាគថវិកាចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក ដល់កាកបាទក្រហមកម្ពុជា

លោកស្រី សាលី ស៊ូឡឺវ៉ាន់ អគ្គនាយិកានៃក្រុ ...

កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលខួបទី ៧០ នៃកាកបាទក្រហមកម្ពុជា លោកស្រី សាលី ...
ក្រុមហ៊ុន ហួយវ័ន អុិនសួរេន​ ម.ក ពិតជាមានកិត្តិយសដែល អគ្គនាយកប្រតិបត្តិរបស់យើង លោកស្រី សាលី ស៊ូឡឺវ៉ាន់ បានអញ្ជើញចូលរួមក្នុងមហាសន្និបាតធានារ៉ាប់រងអាស៊ីបូព៌ាលើកទី ៣០ (EAIC) នៅទីក្រុងហុងកុង

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន​ ម.ក ពិតជាមាន ...

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន​ ម.ក ពិតជាមានកិត្តិយសដែល អគ្គនាយកប្រតិបត្តិរបស់យើង លោ ...
ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានបង្កើនដើមទុនវិនិយោគរហូតដល់ ១២ លានដុល្លារអាមេរិក

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានបង្កើន ...

ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានផ្តល់សំណងដល់តំណាងក្រុមហ៊ុន E-Get Technology Co., Ltd.,ជាអតិថិជនទទួលបានការធានារ៉ាប់រងតាមរយៈបណ្ណសន្យារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល

ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហួ ...

នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានផ្តល់សំណងដល់អ្នក ...