ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានបង្កើនដើមទុនវិនិយោគរហូតដល់ ១២ លានដុល្លារអាមេរិក

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានបង្កើនដើមទុនវិនិយោគរហូតដល់ ១២ លានដុល្លារអាមេរិក

ដោយមានយុទ្ធសាស្រ្តផ្តោតលើការវិនិយោគរយៈពេលវែង ភាគទុនិក ក្រុមហ៊ុនហួយវ័ន អុិនសួរេន ម.ក បានសម្រេចចិត្តរួមគ្នាក្នុងការជម្រុញទុនបម្រុងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយបង្កើននូវដើមទុនរហូតដល់ទៅ ១២ លាន ដុល្លារអាមេរិក នៅដើមត្រីមាសទី២ ឆ្នាំ២០២៤។ ការបង្កើនដើមទុននេះ ជាជំហ៊ានឆ្ពោះទៅមុខដ៌គួរឱ្យកត់សម្គាល់មួយរបស់ក្រុមហ៊ុន ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងទីផ្សារ  កម្ពុជា​។ ការកើនឡើងនៃដើមទុនដ៏ច្រើន បានឆ្លុះបញ្ចាំងពីទំនុកចិត្តឥតងាករេរបស់ភាគទុនិកមកលើក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន និងជាសញ្ញានៃការជឿទុកចិត្តមកលើវិស័យនានារ៉ាប់រងទូទៅនៅកម្ពុជា។

អគ្គនាយិកាក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក លោកស្រី សាលី ស៊ូឡឺវ៉ាន់ បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនចំពោះយុទ្ធសាស្ត្រកំណើនអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ជាមួយនឹងការអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។ លោកស្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហួយវ័ន ក្នុងការការពារផលប្រយោជន៍អតិថិជននៅកម្ពុជា ស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ លោកស្រី បានលើកឡើងថា "យើងខ្ញុំរំភើបរីករាយចំពោះសក្តានុពលនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ហើយយើងខ្ញុំមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍ក្រុមហ៊ុនប្រកបដោយវឌ្ឍនភាពនាពេលអនាគត"។ លោកស្រីអគ្គនាយិកា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានបន្តលើកកម្ពស់ការយល់ដឹងផ្នែកធានារ៉ាប់រង និងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពសំខាន់ៗជាច្រើនក្នុងការពង្រឹង និងអភិវឌ្ឍទីផ្សារធានារ៉ាប់រង និងបន្តនិរន្តរភាពនៃវិស័យធានារ៉ាប់រង នៅកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន ផ្តល់នូវផលិតផលធានារ៉ាប់រងជាច្រើនស្របតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនរួមមានធានារ៉ាប់រងលើ យានយន្ត គ្រោះថ្នាក់បុគ្គល សុខភាព អគ្គីភ័យនិងទ្រព្យសម្បត្តិ អាជីវកម្មធានាគារ ការដ្ឋានសាងសង់ ការបំពេញកាតព្វកិច្ចរបស់អ្នកម៉ៅការសាងសង់ និងធានារ៉ាប់រងលើអ្នកដំណើរជាដើម។ល។

បន្ថែមលើផលិតផលដ៏រឹងមាំរបស់ខ្លួន ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន មានផ្នែកទាមទារសំណងដែលអាចទាក់ទងបានគ្រប់ពេលវេលា ដើម្បីពន្លឿនដំណើរការទាមទារសំណង។ លើសពីនេះ ក្រុមហ៊ុនយើងខ្ញុំបានសហការជាមួយនឹងមន្ទីរសម្រាកព្យាបាល យានដ្ឋាន ព្រមទាំងកិច្ចសហការជាមួយ ក្រុមហ៊ុន EMA Global ដើម្បីធានាលើការសម្របសម្រួលអ្នកជំងឺ ក្នុងការបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ឬមាតុភូមិនិវត្តន៍ និងការទាមទារសំណងនៅក្រៅប្រទេស។

សម្រាប់ការសាកសួរ ឬស្វែងយល់ពីដំណោះស្រាយផ្សេងៗរបស់ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន សូមទាក់ទង ដោយផ្ទាល់តាមរយៈលេខ 018 28 28 521 (អង់គ្លេស/ខ្មែរ) 018 28 28 728 (ចិន) ឬចូលទៅកាន់

គេហទំព័រ របស់ក្រុមហ៊ុន៖ https://www.huione-insurance.com.kh។

តាមដានព័ត៌មានថ្មីៗតាមរយៈគេហរទំព័រ៖ https://www.facebook.com/HuioneInsurancePLC/

ព័ត៌មានពាក់ព័ន្ធបន្ថែម

អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួយវ័ន អ៊ិនសួរេន

អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួ ...

អបអរសាទរ គម្រប់ខួប៣ឆ្នាំ របស់ក្រុមហ៊ុនហួយវ័ន អ៊ិនសួរេន នៅថ្ងៃច័ន្ទ ទី ១០ ខែកុ ...
លោកស្រី សាលី ស៊ូឡឺវ៉ាន់ អគ្គនាយិកានៃក្រុមហ៊ុន ប្រូថេវ៉ា​ អុិនសួរេន បានបរិច្ចាគថវិកាចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក ដល់កាកបាទក្រហមកម្ពុជា

លោកស្រី សាលី ស៊ូឡឺវ៉ាន់ អគ្គនាយិកានៃក្រុ ...

កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលខួបទី ៧០ នៃកាកបាទក្រហមកម្ពុជា លោកស្រី សាលី ...
ក្រុមហ៊ុន ហួយវ័ន អុិនសួរេន​ ម.ក ពិតជាមានកិត្តិយសដែល អគ្គនាយកប្រតិបត្តិរបស់យើង លោកស្រី សាលី ស៊ូឡឺវ៉ាន់ បានអញ្ជើញចូលរួមក្នុងមហាសន្និបាតធានារ៉ាប់រងអាស៊ីបូព៌ាលើកទី ៣០ (EAIC) នៅទីក្រុងហុងកុង

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន​ ម.ក ពិតជាមាន ...

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន​ ម.ក ពិតជាមានកិត្តិយសដែល អគ្គនាយកប្រតិបត្តិរបស់យើង លោ ...
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកចុងឆ្នាំ២០២៣

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហួ ...

ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានផ្តល់សំណងដល់តំណាងក្រុមហ៊ុន E-Get Technology Co., Ltd.,ជាអតិថិជនទទួលបានការធានារ៉ាប់រងតាមរយៈបណ្ណសន្យារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល

ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហួ ...

នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក បានផ្តល់សំណងដល់អ្នក ...