ធានារ៉ាប់រងលើការដ្ឋានសាងសង់
ធានារ៉ាប់រងលើការដ្ឋានសាងសង់ផ្តល់ជូន នូវការធានារ៉ាប់រងចំពោះការបាត់បង់ឬខូចខាតទៅលើផ្នែកណាមួយ នៃកម្មវត្ថុធានារ៉ាប់រងដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង របស់ការដ្ឋានសាងសង់ និងការប៉ះពាល់ទៅលើតតិយជនដែលបណ្តាលមកពីការសាងសង់នោះ។ ជាមួយនឹងអត្ថប្រយោជន៍បន្ថែម ដែលផ្តល់ជូនដូចជាការធានាទៅលើ សម្ភារៈសំណង់ ការប្រមូលកម្ទេចកម្ទី ថ្លៃជួលលើអ្នកជំនាញ និងទ្រព្យសម្បត្តិរបស់ម្ចាស់គម្រោង។ រយៈពេលនៃការធានា គឺស្របទៅតាមរយៈពេលរបស់កុងត្រា របស់គម្រោងដែលបានចែងទៅតាមលិខិត ទទួលសិទ្ធិសាងសង់ (Letter of Award)។