អំពី AON

យើងខ្ញុំ​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត AON ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​ការ​ផ្តល់​សេវា​ទទួល​នូវ​ហានិភ័យ​បន្ត ជួយការ​ពារ​បណ្ដឹងទាមទារ​សំណង និង​ផ្តល់​នូវ​ដំណោះស្រាយ​ក្នុង​ការគ្រប់គ្រង​ដើមទុន ដោយ​ផ្តល់​អោយ​យើង​នូវ​ការទទួលខុសត្រូវ​ជំនួស ទាំង​លើ​ហានិភ័យ​ធម្មតា និង​ហានិភ័យ​ឯកទេស។ យើងខ្ញុំ​បាន​ជ្រើសរើស​នូវ​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ដែល​ទទួល​បាន​វាយតម្លៃ​ដ៏​ល្អ ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ដែល​ចង​ដោយ​កិច្ច​ព្រមព្រៀង បាន​ដឹកនាំ​ដោយក្រុម​ហ៊ុន​ធានារ៉ាប់រង​បន្ត​ដែល​ជា ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង វិស័យ​ធានារ៉ាប់រង​បន្ត​នេះ ដោយ​ស្របតាម​បទដ្ឋាន និង​ត្រូវ​បាន​ផ្តល់​ចំណាត់ថ្នាក់ AA- ដែល​បាន​បង្ហាញ​ទៅ​គ្រប់​ទ្វីប​ទាំងអស់។