អំពី EMA
EMA Global គឺជាក្រុមហ៊ុនជំនួយឈានមុខគេក្នុងទ្វីបអាស៊ី។ ដោយបង្កើតឡើងនៅឆ្នាំ ១៩៩១ ពួកយើងជាអ្នកឯកទេសក្នុងការផ្តល់ សេវាកម្មសង្រ្គោះបន្ទាន់ និងមាតុភូមិនិវត្តន៍លំដាប់ពិភពលោក។ ពួកយើងបានពង្រីកការផ្តល់ជូននៃសេវាកម្មរបស់យើងឲ្យរួមបញ្ចូល ទាំងសេវាកម្មជំនួយផ្នែកវេជ្ជសាស្ត្រ និងទេសចរណ៍ សេវាជំនួយតាមដងផ្លូវ សេវាថែទាំតាមគេហដ្ឋាន និងសេវាបដិសណ្ឋារកិច្ចផ្នែកវេជ្ជសាស្ត្រ។ តាមរយៈបណ្តាញសម័្ពន្ធភាពនៅក្នុងវិស័យ EMA Global មានលទ្ធភាពផ្តល់ជំនួយ 24/7 ទូទាំងពិភពលោកជូនអតិថិជនរបស់យើង។
ដោយមានកិច្ចសហការជាមួយដៃគូឧស្សាហកម្មដែលមានការទទួលស្គាល់ពេញលេញ បរិវេណសេវាកម្មរបស់យើងមានជុំវិញពិភពលោក ឯកទេសរបស់ពួកយើងមានការទទួលស្គាល់ត្រឹមត្រូវ។ ដោយទទួលស្គាល់ការផ្តោតសំខាន់លើសុវត្ថិភាពអ្នកជម្ងឺ EMA Global គឺជាក្រុមហ៊ុនជំនួយដំបូងគេដែលទទួលស្គាល់ដោយវិទ្យាស្ថាន Eurami លើការហោះហើរតាមយន្តហោះស្លាបថេរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៥។ EMA Global ក៏មានលទ្ធភាពយ៉ាងពេញលេញក្នុងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រចល័តទំនើបៗ ដែលអនុញ្ញាតឲ្យកាប៊ីនសង្គ្រោះតាមអាកាសរបស់យើងអាចបំប្លែងទៅជាបន្ទប់សង្គ្រោះបន្ទាន់ក្នុងរយៈពេលជូនដំណឹងយ៉ាងខ្លី។
គេហទំព័រ៖ http://www.emaglobal.com.sg
ឯកទេស៖ ជំនួយវេជ្ជសាស្ត្រ ជំនួយទេសចរណ៍ កាតព្វកិច្ចយកចិត្តទុកដាក់របស់សហគ្រាស ជំនួយគេហដ្ឋាន ជំនួយផ្នែកយានយន្ត ជំនួយផ្នែកគយ និងការបញ្ចូនទៅសង្រ្គោះ (តាមអាកាស/ផ្លូវគោក/ផ្លូវទឹក)